ជីវិតកម្សាន្ត

បវរកញ្ញាប្រទេសប្រេស៊ីល ក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Grand International 2022

បវរកញ្ញាប្រេស៊ីល Isabella Menin បានក្លាយជាម្ចាស់មកុដបវរកញ្ញាMiss Grand International 2022 នៅប្រទេសឥណ្ឌណេស៊ី ដោយបន្តដំណែងពីបវរកញ្ញាវៀតណាម Nguyen Thuc Thuy Tien នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

បវរកញ្ញាដែលស្ថិតក្នុង Top5 មានបវរកញ្ញាប្រទេសប្រេស៊ីល (Isabella Menin) , បវរកញ្ញាប្រទេសឥណ្ឌូណេស៊ី(Andina Julie), បវរកញ្ញាប្រទេសថៃ(Engfa Waraha) ,កញ្ញាសាធារណរដ្ឋឆែក(Mariana Beckova) និងបវរកញ្ញាប្រទេសវេណេហ្ស៊ុយអេឡា(Luiseth Materan)។

សម្រាប់បវរកញ្ញាដែលស្ថិតក្នុង Top10 មានដូចជាបវរកញ្ញាកម្ពុជា,បវរកញ្ញាប្រទេសម៉ូរីស,បវរកញ្ញាសាធារណរដ្ឋឆែក, បវរកញ្ញាប្រទេសព័រតូរីកូ, បវរកញ្ញាប្រទេសថៃ, បវរកញ្ញាប្រទេសអេស្ប៉ាញ,បវរកញ្ញាប្រទេសឥណ្ឌូណេស៊ី, បវរកញ្ញាប្រទេសប្រេស៊ីល, បវរកញ្ញាប្រទេសកូឡុំប៊ី, និងបវរកញ្ញាប្រទេសវេណេហ្ស៊ុយអេឡា៕