កីឡា

កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាសុីលើកទី៥ ឆ្នាំ២០២៩

នៅក្នុងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាសុី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាព្រឹកថ្ងៃទី ២១-១១-២០២១ ប្រទេស​កម្ពុជា​ត្រូវ​បានអនុញ្ញាត​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡាយុវជន​អូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ​២០២៩។

ដេីម្បីលេីកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាសុីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និងចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក ។

សូមជំរាបជូនថា ដោយបានទទួលការអនុញ្ញាត្តិពីសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ថោង ខុន និងឯកឧត្ដម ឃួងស្រេង បានដឹកនាំប្រតិភូមួយរួមមាន ឯកឧត្ដមអគ្គនាយកកីឡា អ៊ុក សិទ្ធជាតិ ឯកឧត្ដម វ៉ាត់ចំរើន អគ្គលេខាធិការ NOCC ទៅចូលរូមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីលើកទី៤០ នៅទីក្រុងឌូបៃ និងដើម្បីចុះហត្ថលេខា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកអាសុីលើកទី៥ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ៕