សង្គម

ការ​កាប់ឈើ និង​បរបាញ់សត្វព្រៃ​នៅ​តំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន​នៅ​តែបន្ត

ឧត្តរមានជ័យ ៖ សកម្មភាព​ដដែលៗ នៃការចូលទៅ​កាប់​ឈើប្រណិត​និង​ប្រមា​ញ់​សត្វព្រៃ​ ក្នុង​តំបន់ព្រៃសហគមន៍​សង្ឃរុក្ខាវ័ន នៅតែបន្ត ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង។

​ព្រះសង្ឃ​ព្រះនាម ថូ ធូរ​ស់ ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត មាន​សង្ឃ​ដឺ​កា​ថា ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ព្រះសង្ឃ និង​កម្លាំង​គណៈកម្មកា​រ​ការពារ​ព្រៃ​សហគមន៍ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​ដើរល្បាត​ប្រទះឃើញ​សត្វ​ទន្សោង​ស្លាប់ និង​គល់ឈើ​ប្រណិត ទើបនឹង​កាត់​ថ្មីៗ​ជាច្រើន​ដើម​ក្រោយ​ជនល្មើស​បាន​លួច​ចូលធ្វើ​សកម្មភាព​។​

​ព្រះសង្ឃ​បន្តថា ការបាត់បង់​ធនធានធម្មជាតិ នៅ​ប្រភេទ​សត្វ​កម្រ និង​ប្រភេទ​ឈើប្រណិត នៅតែ​បន្ត​កើតមាន​នេះ វា​ជា​រឿង​ដដែលៗ និង​មានការ​បាត់បង់​បន្ថែមទៀត​។​ខណៈ​ការស៊ើបអង្កេត​ហាក់​ស្ងាត់ឈឹង​មិនមាន​ពន្លឺ មិនបាន​រកឃើញ​ជន​ល្មើ​សណា​ម្នាក់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅឡើយ​៕